Scroll Down
កម្មវិធីពន្លឿនអាជីវកម្ម
ថ្នាលឌីជីថលរដូវកាលទី ៣
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៣ គឺជាកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មីដែលអាចបង្កើត និងផ្ដល់ជាថ្នាលឌីជីថល ឬ ដំណោះស្រាយបែបឌីជីថលប្រកបដោយនវានុវត្តន៍ឆ្លើយតបនឹងតម្រូវការទីផ្សារ។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៣ គឺជាកម្មវិធីដែលត្រូវបានរៀបចំដើម្បីជួយជំរុញ និងគាំទ្រដល់ធុរកិច្ចថ្មីដែលកំពុងស្ថិតក្នុងដំណាក់កាលត្រៀមចូលទីផ្សារ និងធុរកិច្ចថ្មីដែលកំពុងដំណើរការក្នុងទីផ្សាររួចជាស្រេច។ កម្មវិធីនេះផ្ដល់នូវការបណ្ដុះបណ្ដាល, ការតម្រង់ទិស, បណ្ដាញគាំទ្រ, និងការជ្រោមជ្រែងជាច្រើនទៀត ដើម្បីជួយគាំទ្រធុរកិច្ចថ្មីអាចសម្រេចចក្ខុវិស័យរបស់ខ្លួន។
(២០២២-២០២៣)
(២០២៤)
(២០២២-២០២៣)
(២០២៤)
ទិដ្ឋភាពរួមនៃកម្មវិធី
វគ្គជំរុំចាប់ផ្ដើម
ដំណាក់កាលទី ១ - (រយៈពេល ២ សប្ដាហ៍)
ជាដំណាក់កាលបណ្តុះបណ្តាលដែលមានរយៈពេល ២ សប្ដាហ៍ ដែលធុរកិច្ចថ្មីទាំងអស់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់នៅពេលចូលរួម។ ក្នុងនោះ ធុរកិច្ចថ្មីនីមួយៗនឹងទទួលការណែនាំពីក្រុមការងារផ្នែកគាំទ្រធុរកិច្ចថ្មី ដើម្បីកែលម្អគំរូអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ និងរក្សាបាននូវកៅអីរបស់ខ្លួនក្នុងចំណោមធុរកិច្ចថ្មីឆ្នើមនៅវគ្គជម្រុះដំបូងនៃកម្មវិធីដែលមានឈ្មោះថា“ Startup Pitch Day” ដើម្បីឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់។
វគ្គពន្លឿនអាជីវកម្ម
ដំណាក់កាលទី ២ - (រយៈពេល ១២ សប្ដាហ៍)
ជាវគ្គបណ្តុះបណ្តាលរយៈពេល ៣ ខែ ដែលផ្តល់ការគាំទ្រយ៉ាងពេញលេញទៅកាន់ធុរកិច្ចថ្មី ក្នុងគោលបំណងជំរុញឱ្យធុរកិច្ចថ្មីអាចចូលទៅកាន់ទីផ្សារបានកាន់តែប្រសើរ។ ក្នុងដំណាក់កាលនេះ អ្នកចូលរួមទទួលបានអត្ថប្រយោជន៍ដ៏ពិសេសរួមមាន៖ វគ្គបណ្តុះបណ្តាល, ការតម្រង់ទិស, រួមជាមួយបណ្ដាញសហគមន៍គាំទ្រផ្សេងៗផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមក៏អាចទទួលបានការគាំទ្រផ្សេងៗជាច្រើនទៀត ដូចជាកន្លែងធ្វើការរួម និង សេវាកម្មក្លោដ AWS ដើម្បីបណ្ដុះខ្លួនកាន់តែឆាប់រហ័សជាងមុន។ ក្នុងដំណាក់កាលនេះ កម្មវិធីក៏មានការជម្រុះបន្ត ដែលក្រុមធុរកិច្ចថ្មីត្រឹមតែចំនួន ៥ ប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសទៅកាន់ “ថ្ងៃបទបង្ហាញសាធារណៈ”។
ថ្ងៃបទបង្ហាញសាធារណៈ
ដំណាក់កាលទី ៣ - (រយៈពេល ១ថ្ងៃ)
ជាវគ្គផ្ដាច់ព័្រត្រដែលធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុម ត្រូវធ្វើបទបង្ហាញពីដំណោះស្រាយបែបនវានុវត្តន៍របស់ខ្លួនទៅកាន់គណៈកម្មការវាយតម្លៃ។ វគ្គផ្ដាច់ព័ត្រនេះ ក៏ជាថ្ងៃនៃការដាក់បង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងគំរូអាជីវកម្មរបស់ធុរកិច្ចថ្មីទៅកាន់សាធារណៈជនផងដែរ។ ធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុមនឹងទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុន (equity-free investments) ពីកម្មវិធី។
ដំណើរការជ្រើសរើស
ជំហានទី ១៖ ការបំពេញពាក្យស្នើសុំចូលរួម បំពេញពាក្យ និងដាក់បញ្ជូនឱ្យបានមុនថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ នាម៉ោង ១១: ៥៩ នាទីយប់។
ជំហានទី ២៖ ការសម្ភាស ប្រសិនជាពាក្យស្នើសុំរបស់អ្នកឆ្លើយតបនឹងលក្ខខណ្ឌនៃកម្មវិធី ពួកយើងនឹងទាក់ទងអ្នកតាមរយៈអ៊ីម៉ែល ដើម្បីសម្ភាស។ ការសម្ភាសនឹងធ្វើឡើងតាមរយៈការជជែកតាមទូរស័ព្ទ ឬរីដេអូខលក្នុងចន្លោះពេលប្រមាណ ៣០ នាទី។
ជំហានទី ៣៖ ការស្វែងយល់កាន់តែស៊ីជម្រៅពីធុរកិច្ចថ្មី ពេលដែលអ្នកត្រូវបានជ្រើសរើស អ្នកនឹងត្រូវបំពេញបន្ថែមនូវទម្រង់បែបបទមួយទៀត។ទម្រង់បែបបទនេះ នឹងជួយឱ្យពួកយើងអាចស្វែងយល់បន្ថែមពីសក្ដានុពល និងបញ្ហាប្រឈមរបស់អ្នក ក៏ដូចជាបំពេញនូវតម្រូវរបស់អ្នកតាមការគាំទ្រផ្សេងៗរបស់កម្មវិធី។
- មានសមាជិកយ៉ាងហោចណាស់ចំនួន ២ រូប ក្នុងធុរកិច្ចថ្មីរបស់អ្នកដោយក្នុងនោះ ពួកគេត្រូវមានជំនាញចម្រុះគ្នា ក៏ដូចជាបទពិសោធន៍ទាំងផ្នែកផ្នែកធុរកិច្ច និងបច្ចេកវិទ្យា
- មានការតាំងចិត្តខ្ពស់ក្នុងការចូលរួមសិក្ខាសាលាយ៉ាងតិចណាស់ ៨០% និងបំពេញកិច្ចការឱ្យបានទៀងទាត់
- សហការយ៉ាងសកម្មជាមួយអ្នកតម្រង់ទិស, ក្រុមគាំទ្រធុរកិច្ច, និង EIRs
- បើកចិត្តទូលាយ និងស្មោះត្រង់ចំពោះការចែករំលែកវឌ្ឍនភាពជាមួយក្រុមការងារគាំទ្រធុរកិច្ចថ្មី
- មានសមាជិកដែលមានតួនាទីច្បាស់លាស់នៅក្នុងក្រុម
DPA has been a pivotal program for me. It has provided invaluable subport for personal 0ldlldllig, networking, and financial assistance to enhance our startup's technical capabilities and execution.Drawing from my own experience, I really encourage startups to join DPA cohort 3 and unlock new levels of growth and success for your venture.
As the Founder of Karpia, I am thrilled to share that DPA Program has been a game-changer for our startup. It has provided us with unique access to mentorship. resources. and networking opportunities. The program has refined our business strategy, identified our target market, and enabled more informed decision-making and efficient resource allocation. Additionally, It has given us valuable Insights toi expanding our operations, reaching a broader market, and adapting our services to evolving customer needs. DPA Program is an invaluable resource for startups seeking growth and success.
DPA Program has truly exceeded my expectations. It has provided invaluable support for our startup's growth, offering opportunities to learn about branding through online platforms and gain trust. The program's financial support has accelerated the development of our platform, elevating the quality of our services. I strongly encourage promising startups to apply and join DPA Cohort 3, as it will help you surpass your growth expectations.