English
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី​​ ២

កម្មវិធី​ពន្លឿន​អាជីវកម្ម​ថ្នាល​ឌីជីថល​រដូវកាល​ទី២ គឺ​ជា​កម្មវិធី​ដែល​មាន​រយៈពេល​ ១៦​ សប្តាហ៍​ និង​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​គាំទ្រ​ដល់​ក្រុម​ធុរ‍កិច្ច​ថ្មី​ទាំង​អស់​ដែល​មាន​គំរូ​អា‍ជីវ‍កម្ម​ឌីជីថល​ និង​អាច​ផ្តល់​នូវ​ថ្នាល​ឌីជីថល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​សមស្រប​នឹងការជំរុញ​ស‍ហ‍គ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (MSMEs)​ ដើម្បី​ធ្វើ​ទំនើបកម្ម​ឌីជីថល​ (Enterprise Go Digital) ។

កាលវិភាគកម្មវិធី
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី​​ ២
ត្រូវបានបែងចែងជា ៣ ដំណាក់កាល
តើអ្នកណាគួរដាក់ពាក្យ?
ដំណោះស្រាយ​ឌីជីថល​ ដើម្បី​គាំទ្រ​សហ‍គ្រាស​ធុន​មីក្រូ​ តូច​ និង​ មធ្យម​ ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​
ធុរកិច្ច​ថ្មី​ដែល​មាន​គំរូ​ផែន​ការ​អាជីវកម្ម​ទៅ​អាជីវកម្ម​(B2B) ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ប្រតិ្តបត្តិ​ការ​ (early​ stage)​ រឺ​ដំណាក់​កាល​ប្រតិ្តបត្តិ​ការ​ក្នុង​ផ្សារ​រួច​ជា​ស្រេច​ដែល​មិន​លើស​ពី​ ៣​ឆ្នាំ។​ ក្នុង​នោះ​ធុរកិច្ច​ថ្មី​នីមួយៗ​តម្រូវ​អោយ​មាន​សមាជិក​យ៉ាង​ហោច​ណាស់​ ២​នាក់។​
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ០៥:០០ ល្ងាច (ម៉ោងនៅកម្ពុជា)
ឈប់ទទួលពាក្យ
អត្ថប្រយោជន៍នៃកម្មវិធី​
ការបណ្តុះបណ្តាលជាក្រុម
បទបង្ហាញ, ការពិភាក្សា, សំណួរ និងចម្លើយ ជាមួយវាគ្មិនកិត្តយស
ការតម្រង់ទិស
ការតម្រង់ទិសមួយទល់មួយជាមួយអ្នកជំនាញ
សហគ្រិនប្រចាំការ
អ្នកណែនាំដែលពោរពេញដោយជំនាញ នឹងផ្តល់ការប្រឹក្សាជាបន្តបន្ទាប់លើធុរកិច្ចថ្មីរបស់អ្នក
បុរេ​មូលនិធិ​បណ្ដុះ​អាជីវកម្ម​
ថវិកាសម្រាប់គាំទ្រប្រតិបត្តិការក្នុងអំឡុងពេលកម្មវិធី
កន្លែងធ្វើការរួមគ្នា
ការប្រើប្រាស់កន្លែងធ្វើការរួមគ្នា
បណ្តាញអតីតអ្នកចូលរួមកម្មវិធី
ឱកាសដែលអាចភ្ជាប់ធុរកិច្ចថ្មីរបស់អ្នកជាមួយដៃគូ និងវិនិយោគិនដែលមានសក្តានុពល
ការទទួលបានជំនួយ
Digital Payment Sandbox, OBR, CamDigikey, CamDX, Khmer OCR, Semantic Search, Startup Cambodia
AWS (up to $5k in AWS Credit)
AWS គឺជាឧបករណ៏ដែលអាចជួយ ធុរកិច្ចថ្មីក្នុងការកសាង, បណ្ដុះ និងពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹង ឧបករណ៏, ធនធាន, ការគាំទ្រពោរពេញដោយជំនាញ និងភាពសម្បូរបែបពីមុខងាររបស់វា។
ប្រាក់រង្វាន់
ថវិកាជំនួយសំរាប់ធុរកិច្ចថ្មី ក្នុងប្រើប្រាស់ឧបករណ៏ និងធនធានចំបាច់។
រង្វាន់ឈ្នះ
ពានរង្វាន់កម្មវិធីពន្លឿនអាជីវកម្ម
ជ័យលាភីលេខ ១
៤០,០០០,០០០៛
ជ័យលាភីលេខ ២
៣០,០០០,០០០៛
ជ័យលាភីលេខ ៣
២០,០០០,០០០៛
តោះចាប់ផ្តើម
ការដាក់ស្នើពាក្យសុំ
ទាមទារអោយបេក្ខជនបំពេញគ្រប់សំណួរនៃទម្រង់នៃពាក្យស្នើសុំឱ្យបានម៉ត់ចត់ និងមានទំនួសខុសត្រូវចំពោះព័ត៌មានទាំងនោះ។
ដំណើរការនៃការជម្រុះបេក្ខភាព
គណៈកម្មាធិការជ្រើសរើស នឹងត្រួតពិនិត្យព័ត៌មានរបស់ហើយបេក្ខជនដែលត្រូវបានជ្រើសរើស នឹងត្រូវជូនដំណឹង និងត្រូវឆ្លងកាត់ការសម្ភាសមួយដំណាក់កាលទៀតជាមួយគណៈកម្មការដោយផ្ទាល់។
ជួបជាមួយ EIRs និង​ Mentors របស់យើង
លោក គឹម ពុធគីរី
ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ
លោក ឈ សុផាណៈ​
អនុប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យា និងនវានុវត្តន៍​
លោក សេង គៀត​
នាយកផ្នែករចនាសម្ព័ន្ធទិន្នន័យ និងវិធានដំណោះស្រាយ
លោក លឹម ឆៃប៉
អនុប្រធាននាយកប្រតិបត្តិអនុវត្តគម្រោង
លោក អ៊ុយ សុភ័ក្រ
អនុប្រធាននាយកប្រតិបត្តិអភិវឌ្ឍធុរកិច្ច
រាល់ចម្ងល់ពាក់ពន្ធ័នឹងការដាក់ពាក្យ សូមទាក់ទងមកកាន់ក្រុមការងារដូចខាងក្រោម

សមាជិក​ក្រុម​ទាំង​អស់​ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ចូលរួម​កម្មវិធី​អោយ​បាន​ពេញ​លេញ​ក្នុង​ដំណាក់​កាល​ជំរុំ​ចាប់ផ្តើម​ រយះពេល​ ២ សប្ដាណ៍ និង១២ សប្ដាណ៍​ក្នុង​ដំណាក់កាល​ពន្លឿន​អាជីវ‍កម្ម​ ដែល​តម្រូវ​អោយ​មាន​ការ​ចូល​រួម​យ៉ាង​ហោច​ណាស់​ ៨០% នៃ​ចំនួន​ថ្ងៃ​បណ្ដុះ​បណ្ដាល​។

បេក្ខភាពនឹងត្រូវដកដោយស្វ័យប្រវត្តិ ប្រសិនជាមានអវត្តមានច្រើនជាង ២០ ភាគរយក្នុងអំឡុងពេលនៃកម្មវិធីបណ្ដុះបណ្ដាល។

ក្រុមនីមួយៗមានកាតព្វកិច្ច ដាក់ជូននូវរបាយការណ៍ជាប្រចាំនឹងរាល់ពេលជួបអ្នកតម្រង់ទិស និងសហគ្រិនប្រចាំការ​ ក្នុងការធានាបាននូវវឌ្ឍនភាពរបស់អ្នក។

ត្រូវមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការសហការជាមួយអ្នកតម្រង់ទិស និងសហគ្រិនប្រចាំការ។​

អ្នករៀបចំមានសិទ្ធិធ្វើការផ្លាស់ប្តូរ និងកែប្រែខ្លឹមសារ និងកាលវិភាគនៃកម្មវិធីដោយមិនចាំបាច់ជូនដំណឹងជាមុន។​

អ្នករៀបចំមានសិទ្ធិប្រើប្រាស់ព័ត៌មានពាក់ព័ន្ធទាំងអស់ដែលបានចែករំលែកដោយអ្នកចូលរួមសម្រាប់គោលបំណងរាយការណ៍ ឬផ្សព្វផ្សាយដោយមិនចាំបាច់ជូនដំណឹងជាមុន។

ក្រុម Alumni
សកម្មភាពនៅរដូវកាលទី១
អ្នករៀបចំ
អ្នក​សហការរៀបចំ
អ្នកឧបត្ថម្ភ
អ្នកឧបត្ថម្ភ Diamond
អ្នកសហការឧបត្ថម្ភ Platinum
អ្នកសហការឧបត្ថម្ភ Gold
ដៃគូផ្តល់ជាចំណេះដឹង
ដៃគូគាំទ្រ
ដៃគូប្រព័ន្ធផ្សព្វផ្សាយ